khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសហភាពអន្តរសភា (IPU) លើកទី២១៥ នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធអនុប្រធានទី១ ព្រឹទ្ធសភា និងគណៈ-ប្រតិភូសភាកម្ពុជា (ព្រឹទ្ធសភានិងរដ្ឋសភា) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១៥(215 session of the Governing Council) នៃមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥០ នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន។
    កិច្ចប្រជុំបានពិភាក្សាផ្អែកលើរបៀបវារៈសំខាន់ៗ ព្រមទាំងបានអនុម័តនិងកត់សម្កាល់លើ៖
    ១- កំណត់ហេតុសង្ខេបនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១៤,
    ២- ការបោះឆ្នោតជ្រើសតាំងប្រធាននិងអនុប្រធានដឹកនាំមហាសន្និបាត,
    ៣- របាយការណ៍របស់ប្រធានសហភាពអន្តរសភាស្តីពីសកម្មភាពរបស់ប្រធាន IPU ក្រោយ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១៤ និងសកម្មភាពរបស់គណៈកម្មាធិការប្រតិបត្តិរបស់ IPU,
    ៤-របាយការណ៍របស់អគ្គលេខាធិការស្តីពីសកម្មភាពរបស់ IPU ប្រចាំឆ្នាំ២០២៤,
    ៥- ស្តាប់របាយការណ៍លទ្ធផលហិរញ្ញវត្ថុឆ្នាំ២០២៤ របស់ IPU, និង
    ៦- កំណត់មូលបទអទិភាពនៃឆ្នាំ២០២៥ ស្តីពីការជំរុញសមភាពយែនឌ័រ។
    នៅបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១៥ ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងគណៈប្រតិភូសភាកម្ពុជា បានបន្តអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត IPU លើកទី១៥០ ក្រោមមូលបទ ស្តីពី“សកម្មភាពសភាដើម្បីការអភិវឌ្ឍសង្គម និងយុត្តិធម៌”។

    ប្រភព៖ អគ្គនាយកដ្ឋានពិធីការនិងទំនាក់ទំនងអន្តរជាតិ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail